និយ័តករបរធនបាលកិច្ច ដាក់ឱ្យអនុវត្តសាកល្បង ប្រព័ន្ធគ្រប់គ្រងការផ្តល់របាយការណ៍ របស់និយ័តករបរធនបាលកិច្ច
16-07-2026 18:48
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រង ការផ្តល់របាយការណ៍ របស់និយ័តករបរធនបាលកិច្ច» ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល និងបរធនបាលរូបវន្តបុគ្គលឯករាជ្យ ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាត ពី ន.ប.ធ.។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីដំណាក់កាលសាកល្បងនេះ ប្រព័ន្ធគ្រប់គ្រងការផ្តល់របាយការណ៍របស់និយ័តករបរធនបាលកិច្ច នឹងត្រូវបានដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលដៅជំរុញ និងសម្រួលដល់ការអនុវត្តកតព្វកិច្ច ផ្តល់របាយការណ៍របស់បរធនបាល និងបុគ្គលពាក់ព័ន្ធ ក្នុងវិស័យបរធនបាលកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕





























