FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

World Cup 2026៖ ពានឯកត្តជនសំខាន់២ ក្នុងចំណោម ៧គ្រឿង បានកំពុងរង់ចាំ Messi

16-07-2026 15:42

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅសល់ត្រឹមតែ ២ប្រកួតទៀតប៉ុណ្ណោះ ក្នុងចំណោម ១០៤ប្រកួតសរុប នឹងដល់ពេលបិទបញ្ចប់ហើយ ខណៈពានលក្ខណៈបុគ្គលចំនួន ២រង្វាន់បានកំពុងរង់ចាំ Lionel Messi ក្រោយពេលរួមចំណែកជួយអាហ្សង់ទីនឈានទៅវគ្គផ្តាច់ព្រ័ត្ររួចមក។

Messi វ័យជាង ៣៩ឆ្នាំ ដែលបានចូលលេងក្នុងជម្រើស ១១នាក់ដំបូងស្ទើរតែគ្រប់ការប្រកួត លើកលែងតែទល់នឹងហ្ស៊កដានីនោះនៃពូល J នោះ នឹងឈ្នះពានស្បែកជើងមាស Golden Boot ក្រោយស៊ុតបាន ៨គ្រាប់ និងបញ្ជូនបាន ៤គ្រាប់ផងដែរ លើស Mbappe ដែលបញ្ជូនបានតែ ៣គ្រាប់ ទោះមាន ៨គ្រាប់ស្មើគ្នាក៏ដោយ។

Messi ក្នុងនាមប្រធានក្រុម នឹងត្រូវដឹកនាំក្រុមពពកសមួយនេះ ប្រឈមមុខនឹងអេស្ប៉ាញ ជាប្រទេសដែលរូបគេប្រកបអាជីពបាល់ទាត់ជិត ២០ឆ្នាំ មុនពេលផ្លាស់ចេញនៅឆ្នាំ២០២១។

មួយទៀតគឺពាន បាល់មាស Golden Ball សំដៅដល់កីឡាករលេងល្អប្រចាំ World Cup 2026 តែម្តង។ ពាននេះដែរ Messi បានឈ្នះកាល World Cup 2014 នៅប្រេស៊ីល ពេលអាហ្សង់ទីនបានត្រឹមរងជើងឯក និងឈ្នះពានឯកត្តជននេះម្តងទៀត ពេលអាហ្សង់ទីនដណ្តើមបានជើងឯកកាលឆ្នាំ២០២២ នៅប្រទេសកាតា គ្រាដែល Mbappe ឈ្នះស្បែកជើងមាស៕