FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា នាំយកកូនឈើជាង១០,០០០ដើម ផ្ដល់ជូនមន្ទីរបរិស្ថានខេត្តសៀមរាប (Video inside)

16-07-2026 14:35

(សៀមរាប)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកកូនឈើ ១២០០០ដើម ផ្ដល់ជូនមន្ទីរបរិស្ថានខេត្តសៀមរាប សម្រាប់ចែកជូនទៅសហគមន៍ និងប្រជាពលរដ្ឋដែលមានតម្រូវការកូនឈើ។

អ្នកឧកញ៉ា វិញ ហួរ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងការស្ដារនូវជម្រកបៃតង។ នេះគឺជាគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការធានានូវនិរន្តរភាពជម្រកបៃតង ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស និងសត្វ។ អ្នកឧកញ៉ា មានក្ដីរំពឹងថា ខាងសហគមន៍នឹងចូលរួមថែរក្សាកូនឈើដែលបានផ្ដល់ជូន ដើម្បីបរិស្ថានរបស់យើងទាំងអស់គ្នា។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះសមាគមឧស្សាហកម្មស៊ីម៉ង់តិ៍កម្ពុជា ដែលបានផ្ដល់ជូនកូនឈើនាពេលនេះ។ លោក បន្តថា នេះគឺជាសក្ខីកម្មដែលបង្ហាញថាសមាគម មានទឹកចិត្តស្រឡាញ់បរិស្ថាន ហើយផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

កាលពីពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំពិធី «ពន្លកបៃតង» ចែកកូនឈើ និងកូនត្នោតដោយឥតគិតថ្លៃរយៈពេល ៣ ថ្ងៃ ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។ នេះបង្ហាញពីការយល់ដឹងកាន់តែប្រសើររបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការថែរក្សាព្រៃឈើ ដើម្បីបរិស្ថានបៃតង និងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើននៅឆ្នាំ២០៥០៕