FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ ដឹក​នាំក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ រៀបចំក្នុងពិធីបុកគ្រឹះសាងសង់អគារស្នាក់នៅក្នុងបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ថ្មី

16-07-2026 11:28

(កំពង់ស្ពឺ)៖ ដោយ​អនុវត្ត​តាមការចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ បានអញ្ជើញ​ដឹក​ក្រុមការងារកងរាជអាវុធហត្ថ​ រៀបចំក្នុងពិធីបុកគ្រឹះ សាងសង់អគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែម ក្នុងបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ថ្មី។

ស្ថិតក្នុងពេលនោះដែរលោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ និងក្រុមការងារក៏បានរៀបចំពិធីអុជធូបសែនព្រេន សូមសេចក្តីសុខសប្បាយ គឺបួងសួងសុំពរជ័យ ការការពារពីម្ចាស់ទឹកម្ចាស់ដី ទេវតា និងការគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសផងដែរ។

សូមបញ្ជាក់ដែរថា អគារនេះស្នាក់នៅនេះផងដែរដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ ស្នាក់នៅ ធ្វើការ ដើម្បីរួមជាមួយ និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចប្រតិបត្តិនូវតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕