ប្រញាប់ឡើង! វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» នឹងចូលរៀននៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ
16-07-2026 09:35
(ភ្នំពេញ)៖ វគ្គសិក្សាថ្មី «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» នឹងចាប់ផ្តើមចូលរៀនជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ «មូលដ្ឋានគ្រឹះនៃការផលិតវីដេអូ» គឺជាវគ្គសិក្សាទី៤ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បន្ទាប់ពីវគ្គសរសេរព័ត៌មាន វគ្គថតរូប វគ្គសិក្សាអំពីសម្ភាសន៍ និងការសម្រួបសម្រួល ។ល។
វគ្គសិក្សានេះ ផ្ដោតសំខាន់លើការផលិតវីដេអូប្រកបដោយគុណភាព សម្រាប់ការផ្សព្វផ្សាយព័ត៌មាន អាជីវកម្ម និងមាតិកាលើបណ្ដាញសង្គម ដោយបង្រៀនផ្ទាល់ពីលោក សុខ ហេង អ្នកជំនាញផ្នែកផលិតវីដេអូដែលមានបទពិសោធន៍ជាង២០ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់ ជាអតីតមន្ត្រីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅតុលាការខ្មែរក្រហម និងជាសាស្ត្រាចារ្យបង្រៀននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងយុគសម័យឌីជីថល ការផលិតវីដេអូបានក្លាយជាជំនាញដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ផលិតផល និងសេវាកម្ម ដោយជួយបង្កើនការទាក់ទាញ និងប្រសិទ្ធភាពនៃការទំនាក់ទំនងជាមួយសាធារណជន។ ដូច្នេះ វគ្គសិក្សានេះស័ក្តិសមសម្រាប់សិស្ស-និស្សិត អ្នកសារព័ត៌មាន បុគ្គលិកទីផ្សារ អ្នកទំនាក់ទំនងសាធារណៈ និងអ្នកដែលមានបំណងអភិវឌ្ឍជំនាញផលិតវីដេអូសម្រាប់ការងារ ឬអាជីវកម្មផ្ទាល់ខ្លួន។
* វគ្គសិក្សាពិសេសនេះ នឹងបង្រៀនរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:០០-១០:០០ព្រឹក និង ៣:០០-៥:០០រសៀល នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះ សូមទាក់ទងមកកាន់លេខទូរស័ព្ទរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ដោយផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងអនុប្រធានប្រចាំការ FTC Tel / CoolApp: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា កង សុវណ្ណមួយគា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ Tel / CoolApp: 096 388 1177
Telegram: https://t.me/Sovanmouykea
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ, Tel / CoolApp: 012 876 948,
Telegram: https://t.me/rinmanikafn
