សាស្រ្តាចារ្យ និងនិសិ្សតសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា ទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ
15-07-2026 20:38
(សៀមរាប)៖ សាស្រ្តាចារ្យ និងនិសិ្សតសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា សរុបជាង២០រូប បានចុះកម្មសិក្សា និងសិក្សាឈ្វេងយល់ អំពីប្រវត្តិសំណង់ស្ថាបត្យកម្ម ការងារគ្រប់គ្រង និងការជួសជុល ថែទាំប្រាសាទព្រះខ័ន និងប្រាសាទនាគព័ន្ធ នៃរមណីយដ្ឋានអង្គរ។
ទស្សនកិច្ចសិក្សានេះ មានការធ្វើបទបង្ហាញ និងសម្របសម្រួលដោយលោក ជា សារិទ្ធ បុរាណវិទូ និងលោក កង សំរិទ្ធកិត្យា បុគ្គលិកនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៕















