ឆមាសទី១ ឆ្នាំ២០២៦ បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ចំនួន៥៦៣ករណី ត្រូវបានបង្កើត និងចុះបញ្ជី នៅនិយ័តករបរធនបាលកិច្ច ជាមួយនឹងទំហំបរធនប្រមាណ៦៩២លានដុល្លារ
15-07-2026 19:04
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សូមជូននូវស្ថិតិបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសាច់ប្រាក់សម្រាប់ប្រតិបត្តិការទិញ-លក់អចលនវត្ថុ តាមបណ្តារាជធានី-ខេត្ត គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដូចតទៅ៖
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ នេះ បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសាច់ប្រាក់សម្រាប់ប្រតិបត្តិការទិញ-លក់អចលនវត្ថុចំនួន ៥៦៣ ករណី ត្រូវបានបង្កើត និងចុះបញ្ជីនៅ ន.ប.ធ. ជាមួយនឹងទំហំបរធនប្រមាណ ៦៩២ លានដុល្លារអាម៉េរិក ដែលមានលម្អិតនៅតាមបណ្តារាជធានី-ខេត្តដូចខាងក្រោម៖
* រាជធានីភ្នំពេញ មានចំនួន ៣៦៤ ករណី ជាមួយទំហំបរធនប្រមាណ ៤១១ លានដុល្លារអាម៉េរិក
* ខេត្តកណ្តាល មានចំនួន ៥២ ករណី ជាមួយទំហំបរធនប្រមាណ ១១៧,៣២ លានដុល្លារអាម៉េរិក
* ខេត្តព្រះសីហនុ មានចំនួន ១៩ ករណី ជាមួយទំហំបរធនប្រមាណ ៤៤ លានដុល្លារអាម៉េរិក
* ខេត្តកំពង់ឆ្នាំង មានចំនួន ៤ ករណី ជាមួយទំហំបរធនប្រមាណ ២៨,៣១ លានដុល្លារអាម៉េរិក
* ខេត្តកំពង់ស្ពឺ មានចំនួន ២៥ ករណី ជាមួយទំហំបរធនប្រមាណ ២០ លានដុល្លារអាម៉េរិក
* ខេត្តស្វាយរៀង មានចំនួន ៩ ករណី ជាមួយទំហំបរធនប្រមាណ ១៦ លានដុល្លារអាម៉េរិក
* ខេត្តសៀមរាប មានចំនួន ២៨ ករណី ជាមួយទំហំបរធនប្រមាណ ១១,១៤ លានដុល្លារអាម៉េរិក
* បណ្តាខេត្តផ្សេងទៀត (តាកែវ, ត្បូងឃ្មុំ, កំពត, បន្ទាយមានជ័យ, ព្រះវិហារ, កែប, ព្រៃវែង, កំពង់ធំ, បាត់ដំបង, កំពង់ចាម, កោះកុង, ប៉ៃលិន, ពោធិ៍សាត់, ក្រចេះ និងស្ទឹងត្រែង) សរុបចំនួន ៦៣ ករណី ជាមួយទំហំបរធនប្រមាណ ៤៤ លានដុល្លារអាម៉េរិក៕


