FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CoolApp Version 59 (iOS) បន្ថែមបច្ចេកវិទ្យា Live Streaming ថ្មីនៅលើ Channel ធ្វើឱ្យការមើលវីដេអូកាន់តែលឿន និងដំណើរការរលូនតាមកម្រិតអ៉ិនធឺណិត

15-07-2026 17:44

(ភ្នំពេញ)៖ បទពិសោធន៍នៃការទស្សនាវីដេអូនៅលើកម្មវិធី CoolApp ត្រូវបានលើកកម្ពស់មួយកម្រិតទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវកំណែទម្រង់ថ្មី Version 59.0 សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នៅលើ App Store។ នៅក្នុងជំនាន់ថ្មីនេះ ក្រុមការងារបច្ចេកទេសបានបញ្ចូលបច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ (Adaptive Bitrate Streaming) ដែលជួយឱ្យការបើកមើលវីដេអូផ្សេងៗនៅក្នុង Channel ដំណើរការទៅយ៉ាងរលូនឥតទាក់ ទោះបីជាអ្នកប្រើប្រាស់ស្ថិតក្នុងតំបន់ ដែលមានសេវាអ៉ិនធឺណិតខ្សោយក៏ដោយ។

រាល់ពេលមានការបង្ហោះ (Upload) វីដេអូគុណភាពខ្ពស់ចូលទៅក្នុងប្រព័ន្ធ Channel, បច្ចេកវិទ្យា CoolApp នឹងធ្វើការផ្ដាច់ ឬអង្កន់វីដេអូនោះជាកង់ៗ ហើយបំប្លែងទៅជាកម្រិតគុណភាពខុសៗគ្នាជាច្រើន (ដូចជា 480p, 720p រហូតដល់ 1080p)។ នៅពេលមានអ្នកចុចមើល (Play) ប្រព័ន្ធនឹងពិនិត្យមើលល្បឿនអ៊ីនធឺណិតរបស់អ្នកមើលភ្លាមៗ។ ប្រសិនបើអ៊ីនធឺណិតខ្សោយ ប្រព័ន្ធនឹងទាញយកវីដេអូកម្រិតទាប (ដូចជា 240p ឬ 720p) មកបង្ហាញ ដើម្បីធានាថាវីដេអូដើររលូនមិនគាំង។ ផ្ទុយទៅវិញ បើអ៊ីនធឺណិតខ្លាំង វានឹងបង្ហាញកម្រិតច្បាស់ Full HD ភ្លាមៗ។

មុខងារនេះមិនត្រឹមតែជួយឱ្យវីដេអូដើរលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃការប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត (Internet Data) សម្រាប់អ្នកប្រើប្រាស់ស៊ីមទូរស័ព្ទផងដែរ។

តើបច្ចេកវិទ្យា Live Streaming ថ្មីនេះ ធ្វើឱ្យខូចគុណភាពវីដេអូដើមដែលយើងបានបង្ហោះចូល (Upload) ដែរឬទេ? មិនខូចខាតឡើយ។ វីដេអូដើមដែលបង្ហោះចូលនៅតែរក្សាគុណភាពច្បាស់ Full HD 1080p ដដែល ប៉ុន្តែប្រព័ន្ធគ្រាន់តែបង្កើតជម្រើសគុណភាពទាបបន្ថែម (ដូចជា 480p) ស្វ័យប្រវត្តិ ដើម្បីយោងទៅតាមល្បឿនអ៊ីនធឺណិតរបស់អ្នកទស្សនាតែប៉ុណ្ណោះ៕

Please download:
https://downloads.coolapp.com.kh