សម្តេចបវរធិកបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន CHINALCO ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅប្រទេសចិន
15-07-2026 16:57
(ចិន)៖ ខណៈដែលអញ្ជើញទស្សនកិច្ចការងារនៅប្រទេសចិន នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចបវរធិកបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន CHINALCO ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមដ៏ធំមួយរបស់ប្រទេសចិន និងឈានមុខគេលើពិភពលោក ដែលធ្វើប្រតិបត្តិការគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មលោហៈ រាប់ចាប់តាំងពីការរុករក ធ្វើអាជីវកម្មរ៉ែ និងការកែច្នៃផលិតផលសម្រេច រហូតដល់សេវាកម្មវិស្វកម្ម និងបច្ចេកទេស៕







