FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក លី សុខគីម និងលោក ផៃ ប៊ុនវណ្ណៈ ត្រូវបានតែងតាំងជា​ជំនួយ​ការ​សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា

15-07-2026 13:20

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក លី សុខគីម និងលោក ផៃ ប៊ុនវណ្ណៈ ជាជំនួយការរបស់សម្តេច។

ការតែងតាំងនេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេចនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ការតែងតាំងលោក លី សុខគីម និងលោក ផៃ ប៊ុនវណ្ណៈ ជាជំនួយការរបស់សម្តេចតេជោនាពេលនេះ ជាការផ្តល់ឱកាសឱ្យរូបលោកទាំងពីរ បានរួមចំណែកជួយកិច្ចការទាំងឡាយរបស់សម្តេចនៅក្នុងក្របខណ្ឌបក្ស៕