មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMPOWER
15-07-2026 11:19
(តាកែវ)៖ លោក សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅរដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងដំណើរនេះ ក៏មានការចូលរួមពី លោក គឹម សាវឿន ទីប្រឹក្សាក្រសួង លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញ លោកអភិបាលស្រុកស្ដីទី លោកអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកមេឃុំគោលដៅ មន្ត្រីកសិកម្មឃុំ និងមេភូមិគោលដៅនៃឃុំគោលដៅគម្រោង ដែលផ្ដោតលើការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ ទៅដល់គ្រួសារក្រីក្រ ចំនួន ១,០០០គ្រួសារ៕





