World Cup 2026៖ ទាំង FIFA, AI និង BBC សុទ្ធតែទាយថា បារាំង នឹងយកឈ្នះអេស្ប៉ាញ ទាំងអស់
14-07-2026 14:25
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA រួមទាំងបញ្ញាសិប្បនិមិត្ត AI និងអ្នកជំនាញកីឡាមកពីស្ថាប័ន BBC បានធ្វើការព្យាករណ៍លទ្ធផលដូចៗគ្នាទាំងអស់ ពោលគឺចាប់យកបារាំង យកឈ្នះអេស្ប៉ាញ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 នារាត្រីនេះ។
លោក Chris Sutton អ្នកវិភាគបាល់ទាត់មកពី BBC នៃចក្រភពអង់គ្លេសបានធ្វើការពន្យល់ថា ទាំងពីរក្រុមខ្លាំងនៅអឺរ៉ុបនេះ សុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដោយលោកយល់ថា បើក្រុមណាឈ្នះនៅរាត្រីនេះ ទំនងជាក្លាយជាជើងឯក World Cup លើកនេះហើយ។
លោកបានសំដែងការខកចិត្តចំពោះខ្សែប្រយុទ្ធ Lamine Yamal ដែលមិនទាន់បង្ហាញទម្រង់លេងបានល្អ និងទើបរកបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួតកន្លងមកនេះ នៅពេល Kylian Mbappe របស់បារាំងវិញ រកបាន ៨គ្រាប់។
Nuno Mendes បានបិទ Yamal ជាប់តែម្តង ពេលអេស្ប៉ាញទម្លាក់ព័រទុយហ្គាល់ចេញពី World Cup លើកទី២៣ ត្រឹមលទ្ធផល ១-០ ចុងម៉ោងកាលវគ្គ ១៦ក្រុម។ តួនាទីនេះនឹងធ្លាក់ទៅលើខ្សែការពារ Lucas Digne របស់មាន់គកបារាំងវិញម្តង ដើម្បីតាមបិទខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំអេស្ប៉ាញរូបនេះ។
ទោះជាយ៉ាងណា អេស្ប៉ាញនៅតែត្រូវការ Yamal ដែលក៏ជាអ្នករកបានគ្រាប់បាល់ផងដែរ ពេលគោជល់យកឈ្នះ បារាំងក្នុងវគ្គ ៤ក្រុមនេះដែរកាលពី Euro 2024 មុនពេលបង្ហាញខ្លួនលើកដំបូងនៅ World Cup 2026 គ្រាដែលខ្សែប្រយុទ្ធដូចគ្នា Mbappe លេងបាន ៣លើកហើយ គិតចាប់ពីឆ្នាំ២០១៨ នៅរុស្ស៊ីមក។
បារាំង នឹងឆក់យកឱកាសលេងតាមយុទ្ធសាស្រ្តការពារវាយបក counter-attack ដ្បិតគូប្រជែងអេស្ប៉ាញជាក្រុមដែលហ៊ានលេង និងលេងបាល់ខ្លី។ អេស្ប៉ាញ ទើបតែរបូត ១គ្រាប់គត់ ក្នុងចំណោម ៦ប្រកួតនៅ World Cup ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ហើយប៊ែលហ្ស៊ិកជាក្រុមដំបូងគេ ដែលទាត់ចូលក្រុមអតីតម្ចាស់ជើងឯក World Cup កាលឆ្នាំ២០១០ មួយនេះនៃវគ្គ ៨ក្រុម។
យ៉ាងណាក៏ដោយក្នុងជំនួបធំនេះ Yamal នឹងបន្តជាប់ជម្រើស ១១នាក់ដំបូង នៅពេល Mikel Merino នឹងនៅតែជា អាវុធសំងាត់ ដែលតែងតែរកបានគ្រាប់បាល់ចុងម៉ោង តាមរយៈទម្លាក់ព័រទុយហ្គាល់ និងប៊ែលហ្ស៊ិក ក្រោយពីការប្តូរចូលក្នុងវគ្គទី២ គ្រាដែលបារាំងហាក់មានប្រៀបជាង។
ការទស្សន៍ទាយលទ្ធផល
• FIFA៖ បារាំង ២-១ អេស្ប៉ាញ
• AI៖ បារាំង ២-១ អេស្ប៉ាញ
• BBC៖ បារាំង ៣-១ អេស្ប៉ាញ៕

