FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជំរុញការបង្កើនការប្រុងប្រយ័ត្ន និងធានាសុវត្ថិភាពភ្ញៀវទេសចរ ស្របពេលអាកាសធាតុប្រែប្រួល

14-07-2026 12:52

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការបង្កើនការប្រុងប្រយ័ត្ន និងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ស្របពេលដែលអាកាសធាតុមានការប្រែប្រួល។ សេចក្តីណែនាំនេះ មានគោលបំណងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបានបញ្ជាក់ថា ក្រសួងទេសចរណ៍មាន គោលបំណងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលអាកាសធាតុ និង សូមណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ចាត់ វិធានការឆ្លើយតប និងប្រុងប្រយ័ត្នខ្ពស់នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តតាមដានជាប់ជាប្រចាំរាល់ព័ត៌មានព្យាករណ៍អាកាសធាតុ និងផ្សព្វផ្សាយជូនដំណឹងដល់ និងសហគមន៍ទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបជាមុនអំពីហានិភ័យ ដែលអាចកើតមានឡើងដោយសារការប្រែប្រួលអាកាសធាតុ។

*ទី២៖ ប្រតិបត្តិករទេសចរណ៍ ត្រូវបន្តពង្រឹងវិធានការបង្ការ គ្រប់គ្រងហានិភ័យ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបាន ហ្មត់ចត់ និងត្រៀមលក្ខណៈចូលរួមសង្គ្រោះឱ្យបានទាន់ពេលវេលា នៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាន។

*ទី៣៖ ត្រូវបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតបចំពោះស្ថានភាពនានា និង ចូលរួមអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងការរួមគ្នាការពារ និងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ។

*ទី៤៖ ត្រូវបង្កើតនិងពង្រឹងប្រព័ន្ធទំនាក់ទំនងរហ័សជាមួយគ្រប់ភាគីពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដោយត្រូវណែនាំឱ្យរាយការណ៍ជាបន្ទាន់ភ្លាមៗរាល់ករណីមិនប្រក្រតី ឬគ្រោះថ្នាក់ណាមួយកើតឡើង ដើម្បីធានាដល់កិច្ចប្រតិបត្តិការសង្គ្រោះបានទាន់ពេលវេលា។

*ទី៥៖ ត្រូវបូកសរុប និងរាយការណ៍ជាប្រចាំអំពីការវិវត្តនៃស្ថានភាពជាក់ស្ដែង មកក្រសួងទេសចរណ៍៕