FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

World Cup 2026៖ អេស្ប៉ាញ លេងឈ្នះបារាំង ៣លើក និងចាញ់ ២លើក ពីប្រវត្តិជួបគ្នា ៥លើកចុងក្រោយ, ចុះម៉ោង ២យប់នេះវិញ?

14-07-2026 07:34

(បរទេស)៖ អេស្ប៉ាញ ធ្លាប់បានយកឈ្នះបារាំង ៣លើក និងចាញ់ ២លើកផងដែរ ក្នុងចំណោមជួបគ្នា ៥លើកចុងក្រោយនេះ មុនប៉ះគ្នាជាថ្មីនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នៃវគ្គ ៤ក្រុមក្នុងព្រឹត្តិការណ៍ World Cup 2026។

មែនទែនទៅក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបទាំងពីរធ្លាប់ជួបគ្នាសរុបមានដល់ទៅ ៣៨លើកឯណោះ ដោយអេស្ប៉ាញធ្លាប់ឈ្នះ ១៨ដង ស្មើ ៧ដង និងចាញ់បារាំងតែ ១៣ដងប៉ុណ្ណោះ។

ទោះជាយ៉ាងណា វាជាការជួបគ្នាលើកទី៤ ប៉ុណ្ណោះនៅ World Cup ក្រោយជួបគ្នា ៣លើកកន្លងមក ឈ្នះ-ចាញ់ និងស្មើ ១ដងដូចគ្នាដែរ។

ការជួបគ្នាលើកនេះ វាជាការសងសឹករបស់មាន់គកបារាំង ដោយអតីតក្រុមរងជើងឯក World Cup 2022 មួយនេះបានចាញ់អេស្ប៉ាញ ២-១ នៅ Euro 2024 និងឆ្នាំ២០២៥ ចាញ់ ៥-៤ ម្តងទៀតក្នុងពាន Nations League។

បច្ចុប្បន្ន បារាំង អតីតជើងឯក World Cup ២សម័យ ស្ថិតនៅលេខ១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking នៅពេលគូប្រជែងគោជល់អេស្ប៉ាញ អតីតជើងឯក ១លើកផងនោះ ឈរនៅលេខ៣។

ស្ថិតិ ៦ប្រកួតរបស់បារាំងនៅ World Cup 2026

បារាំង ៣-១ សេណេហ្គាល់
បារាំង ៣-០ អ៉ីរ៉ាក់
បារាំង ៤-១ ន័រវែស
បារាំង ៣-០ ស៊ុយអែត
បារាំង ១-០ ប៉ារ៉ាហ្គាយ
បារាំង ២-០ ម៉ារ៉ុក។

ស្ថិតិ ៦ប្រកួតរបស់អេស្ប៉ាញនៅ World Cup 2026

អេស្ប៉ាញ ០-០ កាប់វ៉េ
អេស្ប៉ាញ ៤-០ អារ៉ាប៊ីសាអ៊ូឌីត
អេស្ប៉ាញ ១-០ អ៊ុយរុយហ្គាយ
អេស្ប៉ាញ ៣-០ អូទ្រីស
អេស្ប៉ាញ ១-០ ព័រទុយហ្គាល់
អេស្ប៉ាញ ២-១ ប៊ែលហ្ស៊ិក៕