សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម
11-07-2026 09:47
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Tan Sri Dato' Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
សូមបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញទៅកាន់ព្រំដែនកម្ពុជា និងថៃ ទីដែលកងទ័ពថៃកំពុងធ្វើសកម្មភាពរំលោភបំពេញលើទឹកដី និងអធិបតេយ្យជាតិកម្ពុជា ដោយខុសច្បាប់៕
























