ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកក្កដា៖ បង្ក្រាប១៧ករណី ឃាត់ខ្លួន៣៦នាក់
06-07-2026 18:21
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៧ករណី ឃាត់ខ្លួនជនសង្ស័យ៣៦នាក់។
* ករណីជួញដូរ ២ករណី ឃាត់ខ្លួន៤នាក់
* ករណីដឹកជញ្ជូនរក្សាទុក ៩ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រើប្រាស់ ៦ករណី ឃាត់ខ្លួន១៨នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៨៧២ករណី ឃាត់ខ្លួន១៥៥១៨នាក់ (ស្រី១០៥៣នាក់)៕
