World Cup 2026៖ សហម្ចាស់ផ្ទះកាណាដា ប៉ះម៉ារ៉ុក មុនពេលបារាំង ជួបប៉ារ៉ាហ្គាយ រាត្រីនេះបើកឆាកវគ្គ ១៦ក្រុម
04-07-2026 09:41
(បរទេស)៖ សហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 កាណាដា បើកឆាកប៉ះ ម៉ារ៉ុក បើកឆាកវគ្គ ១៦ក្រុម មុនពេលមាន់គកបារាំង ត្រូវប្រឈមមុខនឹងប៉ារ៉ាហ្គាយ នាវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា។
នេះជាលើកដំបូងដែលកាណាដា ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) បានឆ្លងផុតវគ្គចែកពូលនៃ World Cup និងក្នុងនាមម្ចាស់ផ្ទះកម្មវិធី ៤ឆ្នាំម្តងជាមួយសហរដ្ឋអាមេរិក និងមិចស៊ិកទៀតផង។ ពួកគេត្រូវប៉ះម៉ារ៉ុក ដែលជាក្រុមលេខ៤ កាល World Cup ៤ឆ្នាំមុននៅប្រទេសកាតា។
កាណាដា ជាក្រុមលេខ២ ចេញពីពូល B និងបានទម្លាក់ក្រុមអាហ្រ្វិកខាងត្បូង មកពីតំបន់អាហ្រ្វិក (Caf) ដូចម៉ារ៉ុកដែរ នៅពេលគូប្រជែងវិញ ជាក្រុមលេខ២ ចេញពីពូល C ដោយបានទម្លាក់មច្ចុរាជទឹកក្រូចហូឡង់ ៣-២ ដោយប៉េណាល់ទី ក្រោយលេងស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី និងថែម ១៥នាទី ២ដងរួចមក។
ចំណែកឯបារាំងវិញ ជាក្រុមរងជើងឯកកាល World Cup 2022 បានទម្លាក់ក្រុមនៅអឹរ៉ុបដូចគ្នាស៊ុយអែត ៣-០ មិនឱ្យតដៃរួចឡើយពីក្នុងវគ្គ ៣២ក្រុម ដ្បិតគូប្រជែងមកពីតំបន់អាមេរិកឡាទីន ប៉ារ៉ាហ្គាយ បានទម្លាក់ឥន្រ្ទីដែកអាល្លឺម៉ង់ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ ក្រោយប្រកួត ១២០នាទីស្មើគ្នា ១-១។
គូទី៨៩៖ កាណាដា ប៉ះ ម៉ារ៉ុក ម៉ោង ១២យប់នេះ (ម៉ោងនៅកម្ពុជា)
គូទី៩០៖ បារាំង ប៉ះ ប៉ារ៉ាហ្គាយ ម៉ោង ៤ទៀបភ្លឺ៕

