FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

World Cup 2026៖ អាល្លឺម៉ង់ សម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Nagelsmann ជាផ្លូវការ!

03-07-2026 14:52

(បរទេស)៖ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB បានសម្រេចបញ្ចប់តួនាទីគ្រូបង្វឹក លោក Julian Nagelsmann ជាផ្លូវការហើយ បន្ទាប់ពីក្រុមឥន្រ្ទីដែកមួយនេះជ្រុះពេញពី FIFA World Cup 2026 ដ៏លឿនបំផុត។ នេះបើយោងតាមការឆាណែល UEFA។

ក៏ប៉ុន្តែបើយោងតាមរបាយការណ៍ពី BILD វិញបានបញ្ជាក់ថា អ្នកចាត់ការទូទៅសញ្ជាតិអាល្លឹម៉ង់ វ័យ ៣៨ឆ្នាំរូបនេះ បានចុះចេញពីតំណែងទៅវិញទ។

លោក Nagelsmann ត្រូវបានតែងតាំងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ និងបានដឹកនាំអតីតជើងឯក World Cup ៤សម័យកាលមួយនេះហាលអាវត្រឹមវគ្គ ៨ក្រុមនៅ Euro 2024 ដែលខ្លួនធ្វើម្ចាស់ផ្ទះ មុនពេលចាញ់បាល់ប៉េណាល់ទីនៅ World Cup 2026 ជាប្រវត្តិសាស្រ្ត ក្រោមថ្វីជើងរបស់ប៉ារ៉ាហ្គាយ ៣-៤ ក្រោយពេលប្រកួត ១២០នាទីស្មើគ្នា ១-១។

លោក Jurgen Klopp ដែលបានលាឈប់ដឹកនាំក្លិបអាជីព Liverpool ២សម័យកាលមកនេះ គឺជាបេក្ខភាពទី១ ក្នុងការចូលមកដឹកនាំអាល្លឺម៉ង់ បន្ទាប់ពីលោកលាលែងពីតំណែងក្រុមប្រឹក្សានៃ Red Bull ផងដែរ៕