FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង K01 ឲ្យនៅក្រៅឃុំវិញ

03-07-2026 12:52

(ភ្នំពេញ)៖ លោក ឃឿន សុឡា ហៅ K01 ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោក ឡោ ក្រឹម ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។

ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់លោក ឃឿន សុឡា ហៅ K01 ពីបទ «ហិង្សាដោយចេតនា» និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន។ រហូតដល់ថ្ងៃទី៣ ខែកក្កដានេះ ត្រូវបានចៅក្រមស៉ើបសួរ ចេញដីកាសម្រេចឲ្យដោះលែងវិញ៕