World Cup 2026÷ ប្រវត្តិសាស្រ្តថ្មីទៀត កាប់វ៉េ ឡើងវគ្គ ៣២ក្រុមជាមួយអេស្ប៉ាញ ខណ:អ៊ុយរូហ្គាយ ត្រឡប់ទៅផ្ទះវិញ
27-06-2026 09:30
(បរទេស)÷ ប្រទេសដែនដីកោះតូចមួយមកពីតំបន់អាហ្រ្វិក កាប់វ៉េបានឆ្លងទៅវគ្គ ៣២ក្រុមចុងក្រោយនៃ World Cup 2026 ជាមួយក្រុមខ្លាំងអេស្ប៉ាញដែរ។
កាប់វ៉េ (Cape Verde) ឈរលេខ២ នៃពូល H ក្រោយលេង ៣ប្រកួតមិនចាញ់ឡើយ និងលេងស្មើ ០-០ ទល់នឹងអារ៉ាប៊ីសាអូឌីតនាព្រឹកថ្ងៃសៅរ៍នេះ នៅពេលអេស្ប៉ាញយកឈ្នះអ៊ុយរូហ្គាយ ១-០។
ចំណែកឯអ៊ុយរូហ្គាយ អតីតជើងឯក World Cup ២សម័យ និងក្រុមនៅអាស៊ី អារ៉ាប៊ីសាអូឌីត ម្ចាស់ផ្ទះ World Cup 2030 ត្រូវត្រឡប់ទៅផ្ទះវិញ ក្រោយលេង ៣ប្រកួតក្នុងពូល H រកបានត្រឹម ២ពិន្ទុដូចគ្នា៕





