World Cup 2026÷ សេណេហ្គាល់ បំបាក់អ៉ីរ៉ាក់ ៥-០ ក្លាយជាក្រុមលេខ៣ ល្អទី៥
27-06-2026 08:08
(បរទេស)÷ ក្រុមមកពីតំបន់អាហ្វ្រិក សេណេហ្គាល់ រកបាន ៣ពិន្ទុនៅថ្ងៃបិទបញ្ចប់ពូល I នៅ World Cup 2026 ក្លាយជាក្រុមលេខ៣ ល្អទី៥ ដើម្បីឈានទៅវគ្គ ៣២ក្រុម។
ពួកគេបានបំបាក់អ៉ីរ៉ាក់ ៥ទល់នឹង០ ដ្បិតក្រុមនៅតំបន់អាស៊ីមួយនេះនៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះចាប់ពីនាទីទី១៣ មក។
ឆ្លងតាមជ័យជម្នះនេះដែរ នាំឲ្យសេណេហ្គាល់ដែលមានប្រធានក្រុម Sadio Mane បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ល្អ នៃពូល I ដោយមាន ៣ពិន្ទុ និងក្លាយជាក្រុមលេខ៣ ល្អទី៥ និងឈរនៅលើស្កុតឡេន និងកូរ៉េខាងត្បូង ខណ:ចាំអ៊ុត ដើម្បីបានកៅអីឡើងវគ្គ ៣២ក្រុមបន្តទៀត។
១ប្រកួតនាយប់មិញនេះដែរ បារាំងបន្តឈ្នះជាលើកទី៣ ជាប់គ្នា តាមរយ:បំបាក់ក្រុមនៅអឺរ៉ុបដូចគ្នាន័រវេស ៤-១ ឡើងវគ្គ ៣២ក្រុមផងដែរ៕


