FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកវិ​ភាគ ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ

25-06-2026 17:54

(ភ្នំពេញ)៖ តបតាមការ​អញ្ជើញរបស់​បក្សកុម្មុ​យនិស្ត​ចិន​ (CPC) សម្ដេ​ចតេ​ជោ ហ៊ុន ​សែន ប្រធាន​គណប​ក្សប្រជា​ជន​កម្ពុជា ​(CPP) និង​ជាប្រធាន​ព្រឹទ្ធស​ភា បាន​ដឹក​នាំ​គណៈ​ប្រ​តិភូជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​ទៅបំពេ​ញទស្ស​ន​កិច្ច​​ជា​ផ្លូវ​ការ​នៅ​ប្រទេ​សចិន ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី​២​៧ ខែ​មិ​ថុនា ឆ្នាំ២​០២៦នេះ។

ជុំវិញ​ដំណើរទ​ស្សនកិច្ច​នេះ លោក​បណ្ឌិត យង់ ពៅ អ្នក​ជំនាញ​ភូមិ​សាស្ត្រន​យោបាយ នៃ​រាជបណ្ឌិ​ត្យស​ភា​កម្ពុជា​ បាន​បង្ហាញ​សុទិដ្ឋិនិ​យមចំពោះ​សម្តេច​នឹងលើ​កឡើង​ពី​កា​រជំរុញឱ្យប្រ​ទេសថៃអនុវ​ត្តនូវកិច្ចព្រ​មព្រៀ​ងដែ​ល​ធ្លាប់​មាន​​កន្លង​មក ដើម្បី​ស្វែង​រកដំ​ណោះ​ស្រាយ​ពិត​ប្រាកដ មាន​សន្តិ​ភាព ស្ថេរ​ភាព​យូ​អង្វែង ឬដាក់​កំហិត​កុំឱ្យ​ថៃ​ប្រើ​ប្រា​ស់​លេស​ផ្សេងៗ​ទៅ​លើ​បញ្ហា​ដំណោះ​ស្រាយ។

លោ​កបណ្ឌិត​បញ្ជាក់​ថា៖«ខ្ញុំរំពឹង​ថា សម្ដេច​តេជោ ដែល​គ្រោ​ង​ជួ​បជា​មួយ​លោកប្រ​ធានា​ធិ​បតី ស៊ី ជីន​ពីង ឬ​ជំនួ​ប​សម​ភាគីផ្សេ​ងទៀ​ត ​នឹងជជែក​គ្នាលើ​បញ្ហា​ជំលោះ​ព្រំដែន​កម្ពុ​ជា និងថៃ​ប​ន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យប្រ​ទេស​ថៃ ត្រូវអ​នុ​វត្ត​នូវកិ​ច្ចព្រម​ព្រៀង​ឱ្យ​បាន​ខ្ជាប់​ខ្ជួន និងអនុ​វត្តនូវ​កិច្ចព្រ​ម​ព្រៀ​​ងបទ​ឈ​ប់បាញ់​នៅ​ថ្ងៃទី២៧ ធ្នូ​ឆ្នាំ​២០២៥ ឱ្យខាន​តែ​បាន ​ហើយ​កុំឱ្យប្រ​ទេសថៃ ចេះតែប្រើ​ប្រា​ស់លេ​ស​ច្រើន ទៅ​លើប​ញ្ហា​ដំណោះស្រាយ»

លោកបណ្ឌិ​តបន្ថែម​ថា៖ «ខ្ញុំយ​ល់​ឃើញ​ថា ចិនពិត​ជាមា​ន​ឥ​ទ្ធិ​ពល​នយោ​បាយ​ទាំងន​យោ​បាយជាមួ​យប្រទេ​សថៃ ទាំងជា​មួយប្រទេសកម្ពុជា ខ្ញុំគិតថា នេះជាចំណុចមួយ ដែល​សម្ដេ​ច ហ៊ុន សែ​ន នឹងមិនភ្លេចក្នុង​ការលើក​ឡើង​នៅ​ក្នុងពេ​លដែល​សម្ដេចបានជួ​បដៃគូរ​សន្ទ​នាស​មភា​គី​រប​ស់​សម្ដេច​នោះ​ទេ»

ចិនចូ​លចិ​ត្តធ្វើការងារបែបប​ត់បែន ត្រជាក់ និង​ទន់ភ្លន់ ប៉ុន្តែច្បា​ស់លា​ស់ប្រកាន់នូវ​​ភាព​ត្រឹ​មត្រូវ និង​ប្រាកដប្រ​ជា មិន​រា​ថយ គឺតែ​ងតែ​ដាក់​គោល​ដៅរត់​ទៅមុខ​ជា​និច្ច ដើម្បី​ដោះ​ស្រា​យ​ដោយ​សន្តិ​វិធី នេះជាវិ​ធីរប​ស់ចិ​នដែ​លលោ​កប​ណ្ឌិត​បាន​មើល​ឃើញ។

ចំពោះទំនាក់​ទំនងក​ម្ពុជា និ​ងចិន គឺជាទំនាក់​ទំនង​ជាប្រ​ពៃ​ណី​រាប់​ពាន់ឆ្នាំ​មក​ហើយ ដែលឆ្លុះ​បញ្ចាំ​ង​បា​ននូវទិដ្ឋ​ភាព​ប្រវត្តិ​សាស្រ្ត ​ទិដ្ឋ​ភាព​សម័យ​ថ្មី ​សម័យ​ព្រះបរ​មរត​ន​កោ​ដ្ឋ​សម្ដេច​ ន​រោត្តម សី​ហនុ មក​ដល់ស​ម័យតេ​ជោ ហ៊ុន សែន និ​ងស​ម័យសម្ដេច​ធិបតី ហ៊ុន ម៉ា​ណែត គឺកាន់​រីកច​ម្រើ​ន កាន់​តែរឹង​មាំ ហើយឥឡូវ​ក្លាយជាទំ​នាក់ទំ​នង​មិត្ត​ភាព​ដែ​កថែប និង​ត្បូងពេជ្រ​ថែមទៀ​ត។ នេះជា​ការលើក​ឡើ​ងរប​ស់​លោកបណ្ឌិត ​យង់ ពៅ។

លើសពីនេះ ​លោកប​ណ្ឌិត​បានកត់ស​ម្គាល់ឃើ​ញ​ថា ប្រទេ​ស​ទាំងពី​រតែងតែ​បានបង្ហាញជំ​ហរគាំ​ពា​រគ្នា ប្រ​គៀ​ក​ស្មា​នគ្នា​​ទៅវិញ​​ទៅមក​លើប​ញ្ហាស​កលជា​ច្រើន​​ ជាពិ​សេ​ស​នៅក្នុ​ងដំណាក់​កាលនៃការ​ប្រែប្រួលនយោ​បាយអ​ន្តរ​ជាតិ​ និង​ភូមិសាស្ត្រ​នយោ​បាយសកល​ដ៏ផុយ​ស្រួយ ដោយ​ប្រ​ទេសទាំងពីរនៅ​​តែប្រ​កាន់​ភ្ជាប់នូវ​វាស​នារួមគ្នា។

ក្នុងដំណើរទ​ស្សនកិច្ចនេះ​ទៀតសោធ​ ​សមាស​​ភាព​គណៈ​ប្រតិភូរមេ​​ដំណើ​រសម្តេច​តេជោ​រួម​មាន សម្តេច​ពិជ័យ​សេ​នា ទៀ បាញ់ ឧត្ត​មប្រឹក្សា​ផ្ទាល់ព្រះ​មហា​ក្សត្រ និងជា​អនុ​ប្រ​ធា​នគណ​បក្ស និង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។

បើសេ​ចក្ដីប្រ​​កាសព័ត៌មានរប​ស់ព្រឹទ្ធសភាបា​នឱ្យដឹង​ថា ​សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភា​គីជាមួយ​លោក ស៊ី ជីនពីង អគ្គលេខា​ធិការនៃ​គណៈ​កម្មាធិកា​របញ្ឈ​ប់ប​ក្សកុ​ម្មុយ​នីស្ត​ចិន និង​ជាប្រធា​នាធិបតី​ចិន ព្រម​ទាំង​មាន​ជំនួ​ប​ពិភា​ក្សា​ការ​ងារដាច់​ដោយឡែកពី​គ្នាជាមួយ​លោក លី ឈា​ង នាយក​រដ្ឋមន្ត្រី​ចិន និង​លោក ចាវ ឡីជី ប្រធាន​គណៈក​ម្មាធិ​ការ​អចិ​ន្ត្រៃយ៍​នៃស​ភាតំ​​ណា​ងប្រ​ជា​ជន​ចិន​។

ទន្ទឹម​នឹងនេះ សម្តេច​តេជោក៏នឹងចូ​លក្រាប​បង្គំគាល់ ព្រះ​ករុ​ណា​ព្រះ​បាទ សម្តេច​ព្រះបរម​នាថ នរោ​ត្តម សីហមុ​នី ព្រះ​ម​ហាក្សត្រ​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត និងស​ម្តេចព្រះ​ម​ហាក្សត្រី ព្រះវរ​រា​ជ​មាតាជាតិខ្មែ​រជាទីគោរព​សក្កា​រៈដ៏ខ្ពង់ខ្ព​ស់​បំផុត។

ទស្សន​កិច្ចមិត្ត​ភាពផ្លូវការរបស់​សម្តេច​តេជោ បា​ន​សបញ្ជា​ក់អំ​ពីការប្តេជ្ញាចិត្ត​ឥតងា​ករេរប​ស់​ប្រទេ​ស​ទាំង​ពីរ ក្នុង​ការបន្តរឹត​ចំណង និង​លើកកម្ពស់​មិត្តភាព​ដែក​ថែប ព្រម​ទាំង​ជំរុញកិច្ច​សហប្រតិប​​ត្តិការ​នៃភា​ព​ជា​ដៃ​​គូយុ​ទ្ធ​សា​ស្ត្រគ្រប់​ជ្រុង​ជ្រោ​យ សំ​ដៅក​​សាងស​​ហគ​ម​ន៍វា​សនា​រួម​ក​ម្ពុជា-ចិន គ្រប់រ​ដូវកាលក្នុង​យុគសម័​យថ្មីឱ្យ​កាន់តែ​ជោគ​​ជ័​យ​​បន្ថែម​​ទៀត​៕