FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ ចេញដីការឃុំខ្លួនក្រុមប្រព្រឹត្តបទល្មេីស Online scams ចំនួន ១៩នាក់ ដាក់ពន្ធនាគារ

21-06-2026 20:55

(ភ្នំពេញ)៖ សាលាដំបូង រាជធានីភ្នំពេញ ចេញដីការសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ចំនួន ១៩នាក់ ដាក់ពន្ធនាគារ ដែលជនសង្ស័យទាំង ១៩នាក់នេះ បានប្រពឹត្តបទល្មេីស ៣ករណីផ្សេងគ្នា។

ប្រភពព័ត៌មានពីសាលាដំបូង រាជធានីភ្នំពេញ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា៖

ករណីទី១៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៦នេះ វេលា ម៉ោង ០៨:៣០នាទី លោក សាន ប៊ុន ធឿន ជាចៅក្រមស៊េីបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសំរេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នជនសង្ស័យជនជាតិវៀតណាម ចំនួន ០៦នាក់ ដាក់មណ្ឌលកែប្រែទី១ ម (១) ។

ចោទពីបទ៖ ឆបោក តាម ប្រព័ន្ធ បច្ចេកវិទ្យា ដោយ មាន ការរៀបចំ ជាក្រុមមាន ការ ចាត់ តាំង នៅត្រង់ចំណុចក្នុងអគារអូឡាំព្យាC4 បន្ទប់លេខ១៧១០ ជាន់ទី១៧ ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីទី២៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ព្រុំ ម៉ូនីន ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន ០៨នាក់ (ស្រី០១នាក់)មានដូចជា៖ LIAO CHANGHAO ភេទប្រុស ជនជាតិចិន, YANG YUAN ភេទប្រុស ជនជាតិចិន, CHEN QIAN ភេទប្រុស ជនជាតិចិន, LIANG CHUN HUA ភេទប្រុស ជនជាតិចិន, XU QIUPENG ភេទប្រុស ជនជាតិចិន, CHEN XIANG ភេទប្រុស ជនជាតិចិន, HUANG MING LIANG ភេទប្រុស ជនជាតិចិន និង ZHANG JIAMEI ភេទស្រី ជនជាតិមីយ៉ានម៉ា (ឃុំខ្លួននៅម២)

ដោយចោទពីបទ: ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោសដោយមានការរៀបចំជាក្រុមមានការចាត់តាំង (ក្រោមរូបភាពលួងលោមបោកបញ្ឆោតដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) ។

ករណីទី៣៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ឧត្តម ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន០៥នាក់ (ស្រី០នាក់)មានដូចជា WEN JIAN ZU ភេទប្រុស ជនជាតិចិន, CHEN NIANJIAN ភេទប្រុស ជនជាតិចិន, QIN JUNKAI ភេទប្រុស ជនជាតិចិន, OU HENG JIANG ភេទប្រុស ជនជាតិចិន និង QIN BAO DE ភេទប្រុស ជនជាតិចិន។

ដោយចោទពីបទ: ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១)៕