សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន មុនធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជា
19-06-2026 07:35
(រុស្ស៊ី)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុនធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជា។
ជំនួបដ៏កម្រនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ ចូលរួមក្នុងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី៕





