World Cup 2026៖ ស៊ុយអែត ប៉ះទុយនេស៊ី ដែលជាគូទី១២ ចាប់ផ្តើមហើយនាម៉ោង ៩ព្រឹកនេះ
15-06-2026 08:57
(បរទេស)៖ ស៊ុយអែត ដែលឆ្លងផុតវគ្គជម្រុះជុំទី២ តំបន់អឺរ៉ុប (UEFA) ត្រូវប្រឈមមុខនឹងទុយនេស៊ី មកពីអាហ្រ្វិក ចាប់ផ្តើមហើយនាម៉ោង ៩ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនានេះនៅ World Cup 2026 ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា។
ជំនួបនេះដែរ ធ្វើឡើងនៅកីឡដ្ឋាន Estadio BBVA ស្ថិតក្នុងទីក្រុង Guadalupe ប្រទេសមិចស៊ិក និងជាការប្រកួត បញ្ចប់ជុំទី១ ផងដែរនៃវគ្គសន្សំពិន្ទុប្រចាំពូល F ក្រោយពេលហូឡង់ និងជប៉ុន លេងស្មើគ្នា ២-២ កាលពីម៉ោង ៣ទៀបភ្លឺ៕
