FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FIFA នៅតែបង់ប្រាក់ឈ្នួលពេញថ្លៃទៅឱ្យអាជ្ញាកណ្តាលស៊ូម៉ាលី Artan ទោះមិនបានដឹកនាំនៅ World Cup 2026 ក្តី

14-06-2026 18:24

(បរទេស)៖ អាជ្ញាកណ្តាល Omar Artan របស់ប្រទេសស៊ូម៉ាលី ដែលត្រូវបានបដិសេធចូលទឹកដីសហរដ្ឋអាមេរិក ដើម្បីកាត់ក្តីនៅ World Cup 2026 គឺនៅតែទទួលបានប្រាក់ឈ្នួលពេញពីព្រឹត្តិការណ៍នេះដដែល។

មន្រ្តីរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បង្ហើបប្រាប់គេហទំព័រ BBC Sport ថា ទោះបីជាលោក Artan មិនបានដឹកនាំការប្រកួតណាមួយនៅ World Cup ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាក៏ដោយ ក៏ FIFA នៅតែប្តេជ្ញាចិត្តក្នុងផ្តល់ប្រាក់ពលកម្មពេញលេញដល់រូបគាត់ដដែល។

អាជ្ញាកណ្តាលឆ្នើមកាលឆ្នាំ២០២៥ ប្រចាំតំបន់អាហ្រ្វិក (CAF) រូបនេះ បានក្លាយជាសមាជិកពេញសិទ្ធិរបស់ FIFA ក្នុងឆ្នាំ២០១៨ និងត្រូវបានចុចឈ្មោះ ក្នុងចំណោមអាជ្ញាកណ្តាលលើទីលានសរុប ៥២នាក់មកពីជុំវិញពិភពលោក ដើម្បីដឹកនាំទាំង ១០៤ប្រកួតនៅ World Cup ដោយមាន ៤៨ប្រទេសចូលរួម។

ក៏ប៉ុន្តែជាអកុសល លោក Artan ត្រូវបានឃាំងដោយអាជ្ញាធរអន្តោរប្រវេសន៍អាមេរិក ពេលធ្វើដំណើរមកដល់ព្រលានយន្តហោះ Miami International Airport ប្រមាណ ១១ម៉ោងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ និងមិនត្រូវបានឱ្យចូលទឹកដីប្រទេសនេះឡើយ ទោះបីជាមានការជ្រើសរើស និងឯកភាពពី FIFA ក៏ដោយ។

មន្រ្តីរដ្ឋាភិបាលអាមេរិក ១រូបបាននិយាយថា លោក Artan មិនត្រូវបានអនុញ្ញាតចូលទឹកដីអាមេរិក ក៏ព្រោះតែលោកត្រូវបានសង្ស័យថា «មានជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្ម»។

លោក Artan ត្រូវបានមន្រ្តីព្រំដែនសួរនាំជាច្រើន ជុំវិញទំនាក់ទំនងទៅនឹងក្រុម Al Shabab ដែលមានមូលដ្ឋាននៅ ស៊ូម៉ាលី ដ្បិតលោកពុំដែលស្គាល់ក្រុមភេរវកម្មទាំងនោះឡើយ៕