FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យរដ្ឋបាល នៅខុនដូរ វិមាន Mekong រកឃើញជនបរទេសស្នាក់នៅ ៣២នាក់ និងមានឯកសារត្រឹមត្រូវ

02-06-2026 22:29

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ រួមជាមួយអធិការខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យរដ្ឋបាល និងអនុវត្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខុនដូរ វិមាន Mekong (Mekong Garden) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ជាលទ្ធផលមានជនបរទេសស្នាក់នៅចំនួន ៣២នាក់ ស្រី ១០នាក់ ដែលមានឯកសារត្រឹមត្រូវ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរខណ្ឌជ្រោយចង្វារ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមវិធានការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាខុសច្បាប់គ្រប់ប្រភេទ៕