បញ្ចប់មុខតំណែងប្រធាន និងអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាម, ប្រគល់ភារកិច្ចជូនលោក សៅ រ័ត្ន ជាប្រធានស្តីទី
02-06-2026 21:17
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបញ្ចប់មុខតំណែងលោក វ៉ា ចាន់អ៊ូ ពីប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង និងលោក ស្រស់ ស៉ីថារិទ្ធ ពីអនុប្រធានស្ថានីយជញ្ជីងអចល័តថ្នល់កែង ខេត្តកំពង់ចាម ឱ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
តាមរយៈសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោក សៅ រ័ត្ន ជាមន្ត្រីនៅនាយកដ្ឋានផ្លូវថ្នល់ បច្ចុប្បន្ន ជាអនុប្រធានស្ថានីយជញ្ជីងត្រពាំងក្រហម ខេត្តរតនគិរី ទៅជាអនុប្រធាន និងជាប្រធានស្តីទីស្ថានីយជញ្ជីងអចល័តថ្នល់កែងវិញ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ៖


