FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត យង់ ពៅ៖ ការប្រើ UNCLOS បញ្ជាក់ពីភាពប្រាកដប្រជារបស់កម្ពុជា មិនទោទន់តាមការញុះញង់របស់ថៃ (Video inside)

02-06-2026 18:30

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ តាមរយៈបណ្ដាញព័ត៌មាន Fresh News បានបង្ហាញការគាំទ្ររដ្ឋាភិបាល ដែលបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។

បើតាមអ្នកជំនាញរូបនេះបានបញ្ចាក់ថា ការជ្រើសរើសប្រើយន្តការ UNCLOS របស់រដ្ឋាភិបាលកម្ពុជា គឺបញ្ជាក់ពីភាពប្រាកដប្រជារបស់រដ្ឋាភិបាល ដែលមិនទោទន់តាមការញុះញង់របស់ថៃ និងបញ្ជាក់ច្បាស់លាស់អំពីខ្សែបន្ទាត់ដែនសមុទ្រកម្ពុជា-ថៃ ឲ្យបានច្បាស់លាស់នៅពេលអនាគត តាមរយៈលទ្ធផលដែលសម្រេចដោយ UNCLOS ។ ដែលនេះត្រូវបានលោកបណ្ឌិតយល់ឃើញថា ជាការទទួលបាននូវយុត្តិធម៌ទាំងអស់គ្នាស្របតាមច្បាប់អន្តរជាតិ ដែលកម្ពុជានិងថៃ ត្រូវតែទទួលយកដែលប្រជាពលរដ្ឋទាំង២ត្រូវតែទទួលយក។

សម្រាប់ទិដ្ឋភាពនយោបាយវិញ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា តាមរយៈការសម្រេចដោយ UNCLOS នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានភាពស្ងប់ចិត្ត និងមានជំនឿជឿទុក្ខចិត្តលើរដ្ឋាភិបាល និង UNCLOS ផងដែរ។

យ៉ាងមិញលោកបណ្ឌិត ក៏បានលើកឡើងថា ថៃអាចនឹងបន្តភាពក្រឡេកក្រឡុចរបស់ខ្លួន លើករណីនេះ ប៉ុន្តែលោកបណ្ឌិតមានជំនឿជឿជាក់ថៃ ថៃមិនអាចគេចវេសបាននោះទេ ព្រោះកម្ពុជា បានបញ្ជូលសូមណុំរឿងនេះទៅកាន់ UNCLOS រួចទៅហើយ។ សេណារីយ៉ូ បន្ទាប់ដែលលោកបណ្ឌិតយល់ឃើញថា ថៃអាចបង្ករហេតុបាននោះគឺការប្រើប្រាស់កម្លាំងទ័ពជើងទឹករបស់ខ្លួន មកកាន់កាប់តំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ព្រមជាមួយសង្រ្គាមចិត្តសាស្រ្តដើម្បីបំបាកស្មារតីពលរដ្ឋកម្ពុជា ឲ្យព្រួយបារម្ភ និងខឹងស្អប់រាជរដ្ឋាភិបាលជាដើម។ ដូច្នេះហើយលោកបណ្ឌិត នៅតែជម្រុញឲ្យមានការអភិវឌ្ឍវិស័យទ័ពជើងទឹកឲ្យបានរឹងមាំ ឲ្យសមស្របនឹងស្ថានភាពថ្មី និងរក្សាឯកភាពជាតិឲ្យខាងតែបាន តាមរយៈការធានានូវយុត្តិធម៌សង្គម៕