FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត

02-06-2026 17:12

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ទីប្រឹក្សាក្រសួងមហាផ្ទៃ ព្រមទាំង សមាជិក សមាជិកា ជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះដែរ លោករដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ។

លោករដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីជជែកពិភាក្សាមតិយោបល់ និងផ្ដល់ធាតុចូលបន្ថែមសម្រាប់ពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍទីក្រុងឆ្លាត និងការអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕