FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប.ស.ស៖ បញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្តល់សេវាជូនសមាជិក

02-06-2026 16:47

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានសេចក្តីជូនដំណឹងស្តីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ប.ស.ស. ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ប.ស.ស. បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជាមួយមន្ទីរ ពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ដែលមានអាសយដ្ឋានផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងន័យនេះ ប.ស.ស. នឹងមិនធ្វើការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ជូនមន្ទីរពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត តាមរយៈការចូលប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតជូនដំណឹងនេះតទៅ ករណីសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅ មូលដ្ឋានសុខាភិបាលខាងលើនោះការចំណាយជាបន្ទុកផ្ទាល់របស់អ្នកជំងឺ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ប.ស.ស៖