សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ហុង ចាន់សុខា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជំនួសលោក ជិញ គួង ដែលត្រូវចូលនិវត្តន៍
02-06-2026 16:33
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក ហុង ចាន់សុខា អត្តលេខ ១៨០១២០០៣៥៩ ឋានន្តរស័ក្តិមន្ត្រី បច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ជិញ គួង ដែលត្រូវចូលនិវត្តន៍៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖




