FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារ នាំយកសម្ភារគ្រឿងឧបភោគបរិភោគ ព្រមទាំងប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជន នៅស្រុកស្ទឹងហាវ

02-06-2026 16:29

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាអនុប្រធានសមាគមអតីតអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជាខេត្ត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តំណាងឲ្យ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកនូវសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន និងធ្វើការប្រគល់ផ្ទះចំនួន០១ខ្នង មានប្រវែង ៤.៥ គុណ៧ម៉ែត្រ ទំហំក្បាលដី ១០គុណ៥០ម៉ែត្រ ជូនគ្រួសារទីទ័លក្រជាក់ស្តែង (មានពិការភាព) ចំនួន១គ្រួសារ គ្មានដីនិងផ្ទះរស់នៅ ឈ្មោះ នួន វុធ ភេទប្រុស អាយុ៦៤ឆ្នាំ មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន ៥នាក់។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បន្តជួប និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បន្តសំណេះសំណាល និងនាំយកអង្ករឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅលើដីឡូត៍សម្បទានសង្គមកិច្ច ចំនួន០៥គ្រួសារ និងត្រួតពិនិត្យមើលអណ្តូងទឹកស្អាត ដែលបានប្រគល់ជូនលោក លួន ចោម ភេទប្រុស អាយុ៦៣ឆ្នាំ អតីតសមាជិកមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលចូលនិវត្តន៍ ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕