FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ ក្រុមហ៊ុនបញ្ចាំ «ប្រាសាទមាស» ចំនួន៦ទីតាំង កំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ

02-06-2026 15:00

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន ប្រាសាទមាស ភីអេសអិល ឯ.ក បានធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ចំនួន៦ទីតាំង។

ទីតាំងទាំង៦នោះ រួមមាន៖

១៖ ភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ការិយាល័យកណ្តាល)
២៖ ភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
៣៖ ភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង
៤៖ ភូមិផ្សារស្នូល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
៥៖ ភូមិការ៣ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ
៦៖ ភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមសាធារណជនទាំងអស់ កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន និងសាខាខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ៕