FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកព្រៃកប្បាស ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលចំហរនៅតាមរោងចក្រ សហគ្រាស និងផ្ទះសំណាក់ចំនួន៣៩ទីតាំង លទ្ធផលមិនពាក់ព័ន្ធនឹង Online Scams នោះទេ

02-06-2026 14:48

(តាកែវ)៖ ទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម ផ្ទះសំណាក់ ហាងខារ៉ាអូខេ និងផ្ទះជួលឱ្យជនបរទេសសរុបទាំងអស់ចំនួន៣៩ទីតាំង នៅក្នុងស្រុកព្រៃកប្បាស ត្រូវបានលោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស ចុះទៅធ្វើរដ្ឋបាលចំហរ ដើម្បីត្រួតពិនិត្យ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។

លោក គិន ភក្ដី បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា ក្រោយពីបានពិនិត្យចប់សព្វគ្រប់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើការណែនាំដល់ម្ចាស់ រោងចក្រ សិប្បកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ និងផ្ទះជួល សូមចូលរួមសហការណ៍ ទប់ស្កាត់ និងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចក្នុងករណីសង្ស័យមានជនបរទេសចេញចូលពាក់ព័ន្ធការឆបោកតាម Online Scams ។

អភិបាលស្រុកព្រៃកប្បាស ក៏បានណែនាំដល់ម្ចាស់ទីតាំងទាំងអស់ បើដឹងថាជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួនមិនមានឯកសារគ្រប់គ្រាន់ មិនព្រមរាយការណ៍មកអាជ្ញាធ ហើយប្រសិនបើមានករណីឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅទីតាំងណាមួយ ម្ចាស់ទីតាំងនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ទីតាំងទាំង៣៩ ដែលអាជ្ញាធស្រុកព្រៃកប្បាស បានចុះពិនិត្យ ផ្សព្វផ្សាយ និងអប់រំណែនាំ ក្នុងនោះ មានរោងចក្រមានចំនួន ០៤ទីតាំង សិប្បកម្មមាន ០៤ទីតាំង ខារ៉ាអូខេមាន ១២ទីតាំង ផ្ទះសំណាក់មាន ១៧ទីតាំង ផ្ទះជួលមាន ០២ទីតាំងសរុបជនជាតិចិនមានចំនួន ៥៨នាក់ ស្រី ១៤នាក់ មានឯកសារគ្រប់គ្រាន់៕