សាកលវិទ្យាល័យ Anhui Medical ប្រទេសចិន សហការជាមួយ អ.ម.ត ផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ
02-06-2026 13:28
(អានហួយ,ចិន)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងនាំយកលិខិតថ្លែងអំណរគុណ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសាកលវិទ្យាល័យ Anhui Medical ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី អនុប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Anhui Medical ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អ ជូនគណៈកម្មាធិការអាហារូបករណ៍ ក្នុងការបញ្ជូននិស្សិតទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន៕










