FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណើរធម្មយាត្រាអភិរក្សសម្រស់ព្រៃខ្មែរ! សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ សរុបចម្ងាយ១០០គីឡូម៉ែត្រ

02-06-2026 13:23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម បានបន្តដឹកនាំដំណើរធម្មយាត្រាឆ្លងកាត់តំបន់ជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានរយៈចម្ងាយ ១០០គីឡូម៉ែត្រ ចេញដំណើរពីភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងត្រូវបញ្ចប់នៅភូមិវាល ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តំបន់ដែលគណៈធម្មយាត្រាត្រូវឆ្លងកាត់នេះ ជាតំបន់ដែលសម្បូរដោយធនធានធម្មជាតិ ប្រភពជីវចម្រុះ ប្រភពទឹក និងជាព្រៃឈើដ៏សំខាន់ដែលទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាតជំនាន់មក។ ដំណើរធម្មយាត្រានេះ រៀបចំឡើងដើម្បីអបអរប្រទេសកម្ពុជា ទទួលចំណាត់ថ្នាក់ជាប្រទេសមានបរិស្ថានធម្មជាតិស្អាត អបអរទិវាបរិស្ថានជាតិខួបទី៣០ បណ្តុះស្មារតីស្រឡាញ់ធម្មជាតិ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន ដែលមានអ្នកចូលរួមដើរចំនួន ៥០ អង្គ/នាក់ ដែលជាព្រះសង្ឃ យុវជន និងមគ្គុទេសក៍ក្នុងតំបន់។

មុនថ្ងៃចេញដំណើរ ញាតិញោមបានយកទេយ្យទានមកប្រគេន ព្រមទាំងបង្ហាញការចូលរួមជាស្មារតីជាមួយក្រុមធម្មយាត្រាផងដែរ។ នៅក្នុងនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញក្រាបថ្វាយបង្គំ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត បូជាព្រះរតនត្រ័យ និងសំណេះសំណាលលើកទឹកចិត្តដល់ក្រុមធម្មយាត្រា ដោយមានការអមដំណើរពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាច្រើនរូបទៀត។

គណៈកម្មការធម្មយាត្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះញាតិញោមសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដំណើរធម្មយាត្រារួមគ្នាអភិរក្សសម្រស់ព្រៃខ្មែរនេះ ដូចមានរាយនាមខាងក្រោម៖
១. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
២. ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ
៣. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី សសុខា
៤. លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
៥. ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា
៦. ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ប្រាក់ ខុនដានី
៧. ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ
៨. ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ ខាន់ ម៉ានីដា
៩. លោកជំទាវ ហ៊ួ សារ៉េត
១០. ឯកឧត្តម ប៉ុក ប៉ាក់ ព្រមទាំងលោកជំទាវ ឆាយ ណយ
១១. អ្នកឧកញ៉ាសុធម្មាធិបតីឯក អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម
១២. អ្នកឧកញ្ញា ភាព ហៀក លាង ឃុន និង តែ សុវណ្ណី ក្រុមហ៊ុន ជីម៉ុង
១៣. អគ្គមហាឧបាសក ស សារិន និងអគ្គមហាឧបាសិកា វឿង ជាលី
១៤. ឧបាសិកា សុខ ចាន់ ឡា
១៥. ឧបាសិកា តាំង ប៉ូលីនឭ
១៦. លោក គុច សរឿន និងភរិយា ព្រមទាំងកូនចៅ, លោក កែវ សុខ ឃាង និងភរិយា ព្រមទាំងក្រុមគ្រួសារ។

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត មានសង្ឃដីកាថា «សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិញោម ប្រកបដោយសព្វសាធុកាពរ ជានិច្ចនិរន្តរ៍កុំឃ្លៀងឃ្លាតឡើយ»៕