គណៈប្រិភូជាន់ខ្ពស់ ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ
02-06-2026 13:02
(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ថ្នាក់ទេសាភិបាលធនាគារ កណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញទស្សនាប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ បានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យ នៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួន របស់អាជ្ញាធរជាតិអប្សរាផងដែរ។
សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានបញ្ចប់ការចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូន លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕













