FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

⁨សេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន BS Land & Home និង East Land & Home ស្តីពីការប្រុងប្រយ័ត្នចំពោះគណនី Telegram ដែលត្រូវបានហេកចូលគ្រប់គ្រងដោយខុសច្បាប់

02-06-2026 11:41

(ភ្នំពេញ)៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន BS LAND AND HOME CO., LTD. និង EAST LAND AND HOME CO., LTD. សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា គណនី Telegram ខាងក្រោម ដែលក្រុមហ៊ុនធ្លាប់បានប្រើប្រាស់សម្រាប់ទំនាក់ទំនងជាមួយអតិថិជនទាក់ទងនឹងការបង់ប្រាក់ប្រចាំខែ និងការផ្ញើបង្កាន់ដៃបង់ប្រាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណហេកចូលគ្រប់គ្រងដោយខុសច្បាប់៖

១៖ ឈ្មោះគណនី Bank Transfer =BS+EAST និងលេខទូរសព្ទ ០៨៥ ២០៩ ១៦៨
២៖ ឈ្មោះគណនី Treasury លេខទូរសព្ទ ០៧៨ ៣០២ ១៦៨
៣៖ ឈ្មោះគណនី Bank TT BS and East (BS) លេខទូរសព្ទ ០៩៨ ៤៧១ ១៦៨

បច្ចុប្បន្ន មានជនខិលខូចកំពុងប្រើប្រាស់គណនី តេឡេក្រាម ខាងលើ ដើម្បីផ្ញើ QR Code ឬព័ត៌មានគណនីទូទាត់ប្រាក់ផ្សេងៗទៅកាន់អតិថិជន ក្នុងគោលបំណងបោកប្រាស់ និងទទួលយកប្រាក់ដោយខុសច្បាប់។ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន ក្រុមហ៊ុនសូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដូចខាងក្រោម៖

* កុំធ្វើការផ្ទេរប្រាក់ទៅ QR Code ឬលេខគណនីណាមួយដែលមិនមែនជាឈ្មោះផ្លូវការរបស់ក្រុមហ៊ុន
* សូមផ្ទៀងផ្ទាត់ព័ត៌មានឈ្មោះគណនីក្រុមហ៊ុនឱ្យបានត្រឹមត្រូវ មុនពេលធ្វើប្រតិបត្តិការទូទាត់ប្រាក់ណាមួយ
* ឈ្មោះគណនីផ្លូវការរបស់ក្រុមហ៊ុនមិនមានការផ្លាស់ប្តូរឡើយ ហើយនៅតែប្រើប្រាស់ឈ្មោះ EAST LAND AND HOME CO., LTD. និង BS LANND HOME CO., LTD. ដដែល
* ប្រសិនបើអតិថិជនទទួលបានសារជូនដំណឹងអំពីការផ្លាស់ប្តូរគណនីថ្មី សូមកុំធ្វើការទូទាត់ និងសូមរាយការណ៍មកក្រុមហ៊ុនជាបន្ទាន់តាមរយៈលេខ ០៦៩ ៤៥៥ ៥៥៥ ឬ ០៩៩ ៧៨៨ ៨៨៣។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានរកឃើញករណីហេកចូលគ្រប់គ្រងគណនី Telegram ខាងលើចាប់តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ និងបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ទៅកាន់អតិថិជន និងសាធារណជនរួចម្តងហើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនសង្កេតឃើញថា ជនខិលខូចនៅតែបន្តប្រើប្រាស់គណនីទាំងនោះ ដើម្បីទាក់ទង និងបញ្ជូនព័ត៌មានទូទាត់ប្រាក់ក្លែងក្លាយទៅកាន់អតិថិជនមួយចំនួន។ ដូច្នេះ ក្រុមហ៊ុនសូមធ្វើការរំលឹកជាថ្មី និងអំពាវនាវឱ្យអតិថិជនទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទាក់ទង និងការទូទាត់ប្រាក់គ្រប់ប្រភេទដែលពាក់ព័ន្ធនឹងគណនី Telegram ខាងលើ។

ក្រុមហ៊ុនសូមបញ្ជាក់ថា នឹងមិនទទួលខុសត្រូវចំពោះការផ្ទេរប្រាក់ណាមួយដែលធ្វើឡើងតាមរយៈ QR Code ឬលេខគណនីដែលមិនមែនជាគណនីផ្លូវការរបស់ក្រុមហ៊ុនឡើយ។ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមហ៊ុននឹងផ្អាកការប្រើប្រាស់គណនី Telegram ខាងលើ ហើយនឹងជូនដំណឹងអំពីលេខទំនាក់ទំនងផ្លូវការថ្មីនៅពេលក្រោយ។ ក្រុមហ៊ុន សូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង និងសូមថ្លែងអំណរគុណចំពោះការយោគយល់ ការគាំទ្រ និងការប្រុងប្រយ័ត្នរបស់អតិថិជនទាំងអស់៕⁩