FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងអភិបាលរងខេត្តកែប ចំនួន៣រូប

02-06-2026 11:21

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តតាកែវម្នាក់ និងតែងតាំងថ្មីម្នាក់ សរុបចំនួន៣រូបជាអភិបាលរងខេត្តកែប។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចដូចខាងក្រោម៖

*១៖ លោក លី សាវេត ពីអភិបាលរងខេត្តតាកែវ ជាអភិបាលរងខេត្តកែប
*២៖ លោក សុខ រស់ ពីអភិបាលរងខេត្តស្វាយរៀង ជាអភិបាលរងខេត្តកែប
*៣៖ លោក សែម រមនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកែប។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖