FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យ Anhui Jianzhu បន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត

02-06-2026 09:39

(អានហួយ,ចិន)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សំអាង អនុប្រធានគណៈប្រតិភូ បានដឹកនាំប្រតិភូជួបពិភាក្សា ការងារជាមួយថ្នាក់ ដឹកនាំសាកលវិទ្យាល័យ និងនាំយកលិខិតថ្លែងអំណរគុណ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសាកលវិទ្យាល័យ Anhui Jianzhu ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សាការងារ ថ្នាកដឹកនាំ សាកលវិទ្យាល័យ បានបង្ហាញឆន្ទៈ ក្នុងការបន្តផ្តល់អាហារូបករណ៍ នៅឆ្នាំខាងមុខបន្តទៀត និងបានកោតសរសើរដល់និស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ Anhui Jianzhu ជានិស្សិតខិតខំរៀនសូត្រ និងតែងតែចូលរួមសកម្មភាព នានាជាមួយសាកលវិទ្យាល័យ៕