FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុខមាត់ជាតិ! ក្រៅពីជួយទីម័រឡេស្តេ, កម្ពុជាក៏ជួយហ្វីលីពីន ម៉ាឡេស៉ី ឡាវ ណេប៉ាល់ និង បង់ក្លាដេស លើការអភិវឌ្ឍថ្នាល ឌីជីថល (Video inside)

02-06-2026 07:32

(ឌីលី)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា វាជាមុខមាត់ជាតិទាំងមូល ដែលក្រៅពីជួយទីម័រឡេស្តេ, កម្ពុជាក៏នឹងជួយហ្វីលីពីន ម៉ាឡេស៉ី ឡាវ បង់ក្លាដេស ណេប៉ាល់ និងប្រទេសមួយចំនួនទៀត លើការអភិវឌ្ឍថ្នាល ឌីជីថល។ មុខមាត់ជាតិនៅត្រង់ថា កម្ពុជាធ្លាប់តែជាប្រទេសដែលគេជួយ តែឥលូវបែរជាមានសមត្ថភាពជួយគេវិញ។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសលោក និងលោក Miguel Marques Gonçalves Manetelu រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្ពោធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ ដែលអភិវឌ្ឍដោយកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីឌីលី៕

ខាងក្រោមនេះជាវិដេអូ៖