ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួរសម ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
01-06-2026 21:04
(ខេត្តកំពត)៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួរសម ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជួបពិភាក្សាការងារក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និង FASMEC ក្នុងការជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងភូមិសាស្ត្រខេត្តកំពត ឱ្យកាន់តែមានវឌ្ឍនភាព និងរីកចម្រើនបន្ថែមទៀត៕










