FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះ ៣៩គ្រូសារ នៅស្រុកគីរីវង់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

01-06-2026 16:20

(តាកែវ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាផ្តល់ ជូនគ្រួសារប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅក្នុងនោះមានចំនួន ២៤គ្រួសារ នៅឃុំអង្គប្រាសាទ និងចំនួន ១៥គ្រួសារ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។

នាឱកាសនោះ លោក វ៉ី សំណាង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសាខា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំធុងធំ១ ទឹកត្រី៣ដប ទឹកស៊ីអ៉ីវ ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ ថវិកា ២ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុងមួយគ្រួសារ បន្ថែមតង់១ និងថវិកាចំនួន ២០០.០០០រៀល៕