លោក ម៉ារ យ៉ារិទ្ធ៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធា នឹងបម្លែងការការពារជាតិ ទៅជាកាតព្វកិច្ចរួម (Video inside)
01-06-2026 15:44
(ភ្នំពេញ)៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោក ម៉ារ យ៉ារិទ្ធ បាននិយាយក្នុងកម្មវិធី Fresh Talk កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថា យុវជននឹងទទួលបានការបណ្តុះបណ្តាល ឱ្យចេះពីរបៀបការពារជាតិ នៅពេលពួកគេចូលអនុវត្តកាតព្វកិច្ចយោធា ហើយតាមរយៈកាតព្វកិច្ចនេះ យុវជននឹងក្លាយទៅជាបុគ្គលដែលកាន់តែមានវិន័យជាងមុន។ លោកបានបន្ថែមថា ក្នុងនាមជាប្រជាជនម្នាក់ គប្បីមានស្មារតីសងគុណចំពោះទឹកដីកំណើត និងប្រទេសដែលខ្លួនកំពុងរស់នៅ។
សូមស្តាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធ៖




