លោក សួន សេរីរដ្ឋា៖ មន្រ្តីអនុវត្តច្បាប់ ដែលមានគុណធម៌ រួមចំណែកធ្វើឱ្យការអនុវត្តកាតព្វកិច្ចយោធាមានតម្លាភាព (Video inside)
01-06-2026 15:44
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងក្នុងកម្មវិធី Fresh Talk កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថា ដើម្បីឱ្យការអនុវត្តកាតព្វកិច្ចយោធា ប្រព្រឹត្តទៅដោយតម្លាភាព ត្រូវផ្តើមចេញពីមន្រ្តីអនុវត្តច្បាប់ដែលជាអ្នកតាមដានផ្ទាល់ គ្មានការលោភលន់ និងមានគុណធម៌។ លោកបាននិយាយទៀតថា ការបន្ថែមទោសទណ្ឌកម្រិតធ្ងន់ លើអ្នកប្រព្រឹត្តផ្ទុយពីច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏នឹងជួយដល់ដំណើរការឱ្យមានសុក្រិតភាពផងដែរ។
សូមស្តាប់ការលើកឡើងរបស់ លោក សួន សេរីរដ្ឋា៖









