FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល

01-06-2026 15:26

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

ការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះទទួលលទ្ធផលការងារសម្រេចបានប្រមាណ៦០% ហើយបើតាមផែនការគម្រោងនេះនឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ។

សូមជម្រាបថា ក្នុងឆ្នាំ២០២៦ការងារសាងសង់ច្រាំងទន្លេបាសាក់មានប្រវែង ៥០០ម៉ែត្រ។ ការងារសំខាន់ៗរួមមាន៖ ១.ការងារបុកគ្រឹះ ២.រៀបបាវខ្សាច់ទប់ជើងក្រោមប្រើ Geotextile ៣.រៀបកញ្ច្រែងថ្ម ៤.ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ៥.ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ៦.ធ្វើផ្លូវបេតុង ៧.ធ្វើបង្កាន់ដៃ និង៨.ការចាក់ជើងទេរបេតុង៕