FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តសុវណ្ណរស្មីភ្នំត្បែង រៀបចំពិធីបុណ្យទក្ខិណានុប្បទានមហាបង្សុកូល ឧទ្ទិសកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិ

01-06-2026 15:16

(ព្រះវិហារ)៖ ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទវត្តសុវណ្ណរស្មីភ្នំត្បែង (ហៅវត្តត្រាវគៀត) ស្ថិតនៅភូមិត្រាវគៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បានផ្តួចផ្តើមរៀបចំពិធីបុណ្យទក្ខិណានុប្បទានមហាបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ។

ការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណ និងការរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លារបស់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងដើម្បីរក្សាសុខសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា។

ពិធីបុណ្យនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពោលចាប់ពីថកងៃទី៣០-៣២ ខែឧសភា ឆ្នាំ២០២៦ ដោយមានពុទ្ធបរិស័ទជួបជុំប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា សម្តែងដោយព្រះសីមាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និង ពិធីរាប់បាត្រព្រះសង្ឃចំនួន៧០អង្គ ពិធីដារពិស្តា វេរភត្តាហារប្រគេនព្រះសង្ឃ ពហូទេវា ឆ្លងបញ្ចប់កម្មវិធីបុណ្យ។

ពិធីបុណ្យនេះផ្តួចផ្តើមដោយព្រះគ្រូ វុទ្ធប្បញ្ញោ ម៉េង វុទ្ធី ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងសប្បុរសជនមកពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូប។

ការប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានមហាបង្សុកូលនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសោមនស្សរីករាយ ប្រកបដោយសទ្ធាជ្រះថ្លា និងជាការរួមចំណែកថែរក្សាប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅកាន់សុគតិភពគ្រប់ៗរូប៕