FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យតាមអគារនៅក្រុងប៉ោយប៉ែតរកឃើញជនបរទេស និងខ្មែរ១៥២នាក់ និងសម្ភារសង្ស័យពាក់ព័ន្ធជាមួយ Online Scams

01-06-2026 15:13

(បន្ទាយមានជ័យ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យតាមអគារនៅក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេស និងខ្មែរ១៥២នាក់ ព្រមទាំងដកហូតសម្ភារជាច្រើនដែលសង្ស័យពាក់ព័ន្ធជាមួយបទល្មើស Online Scams។

ប្រតិបត្តិការនេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ​ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយលោក​ លៀម​ សូដា អភិបាលរងខេត្ត​ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្ត។

របាយការណ៍របស់ក្រុមការងារប្រតិបត្តិការ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យអគារស្នាក់នៅចំនួន៣ទីតាំង​ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដោយរកឃើញមានជនបរទេសចំនួន១៥២នាក់​​​ នៅទីតាំងទី៣ គឺអគារ «G99» ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយចំនួន។

បច្ចុប្បន្ន​ ជនបរទេសរួម ទាំងជនជាតិខ្មែរនៅទីតាំងនោះសរុបចំនួន ១៥២នាក់ ស្រី៤៦នាក់​ (ខ្មែរចំនួន៨នាក់) ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ាដើម្បីបន្តនីតិវិធី៕