សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video inside)
01-06-2026 15:10
(ភ្នំពេញ)៖ សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមបណ្តាញសង្គម សម្តេចបានលើកឡើងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះ លោក ប៊ុត ប៊ុនថា ដែលបានបានផ្តាច់ខ្លួនពីក្រុមប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោក ប៊ុត ប៊ុនថា ជួបតែសេចក្តីសេចក្តីចម្រើន»៕



